កម្ពុជា : អង្គការសង្គមស៊ីវិលសូមអំពាវនាវឱ្យអាជ្ញាធរបង្កើនការប្រយុទ្ធប្រឆាំងទៅនឹង និទណ្ឌភាពនៅកម្ពុជា

នៅក្នុង ទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន យើងខ្ញុំជាអង្គការសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមខាងក្រោម សូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនិទណ្ឌភាពដែលបន្តរីករាលដាលដែលធ្វើឱ្យអ្នកប្រព្រឹត្តបទល្មើសទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ពុំសូវត្រូវបានយកមកផ្តន្ទាទោស និងសូមទទូចឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ដើម្បីធានាឲ្យមានការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យភាព និងតម្លាភាពទៅលើគ្រប់ករណីបទល្មើសទាំងអស់។

Choose a language to view report

Download PDF